ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំចរចាថវិកាកម្រិតបច្ចេកទេសលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់ កសហវ.
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ ២០២៣

ភ្នំពេញ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានចូលរួមកិច្ចប្រជុំចរចាថវិកាកម្រិតបច្ចេកទេសលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤ របស់ កសហវ. ដែលដឹកនាំដោយ ឯកឧត្តម ហុក ប៉េងសែ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា។ កិច្ចប្រជុំ បានដំណើរការតាមរបៀបវារៈចំនួន ៣ រួមមាន៖ ក្របខណ្ឌថវិកាឆ្នាំ២០២៤, ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ និងរចនាសម្ព័ន្ធថវិកាសមិទ្ធកម្មរបស់ កសហវ., និងកិច្ចពិភាក្សាលើគម្រោងថវិកាឆ្នាំ២០២៤ របស់ កសហវ. ម្ដង ១ អង្គភាពថវិកាៗ។

ព័ត៌មានទាក់ទង